(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ពលរដ្ឋលែងលង់ជឿលើពាក្យលួងលោមសន្យា តាមខ្យល់តទៅទៀត ព្រោះពួកគេគ្មានប្រវត្តិ ស្នាដៃ អ្វីសម្រាប់ជាតិ និងប្រជាជនក្រៅតែពីរឿងអាស្រូវមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ចំពោះអ្នកដែលនិយាយថា ស្រឡាញ់ជាតិ និងពលរដ្ឋគឺមានច្រើន រួមទាំងអ្នកដែលកំពុងសន្យាតាមសម្លេងខ្យល់មួយចំនួនផងដែរ។ ជាក់ស្តែងក្នុងពេលដែលបងប្អូនពលរដ្ឋយើងកំពុងរងគ្រោះដោយសារខ្វះខាត ទឹកទទួលទាន តើពួកគេចូលរួមជួយបងប្អូនទេ?»

ពលរដ្ឋកម្ពុជាដែលបានឆ្លងកាត់ និងរស់ពីសម័យសង្គ្រាម គឺបានដឹង និងឃើញច្បាស់ថា សម្តេចតេជោ ហ៊ុន សែន បានរំដោះ និងសង្រ្គោះជាតិខ្មែរ ពិតប្រាកដ ហើយបាននិងកំពុងកសាង និងអភិវឌ្ឍន៍ប្រទេសមួយនេះអោយឆ្ពោះទៅរកវឌ្ឍនៈភាពពិតប្រាកដ។ សមិទ្ធផលជាតិដែលកំពុងកើត រីកស្គុសស្គាយនៅទូទាំងប្រទេស គឺបានបង្ហាញច្បាស់ចំពោះមុខពលរដ្ឋ និងយុវជនខ្មែរអំពីសមត្ថភាព និងស្នាដៃដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។ សម្តេចតេជោ ហ៊ុន សែន គឺជាវិរៈបុរសសន្តិភាព និងសេ្នហាជាតិពិតក្នុងក្រអៅបេះដូងខ្មែរ។

នេះបើតាមការបង្ហោះឲ្យដឹងនៅលើ Facebook Page របស់សម្តេច ហ៊ុន សែន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ៕