(បន្ទាយមានជ័យ)៖ ផ្ទះ៣ខ្នង ១ខ្នងថ្មក្រោម ឈើលើស្ថិតនៅផ្សារតូច ក្រុងសិរីសោភ័ណ បានរងនូវការឆេះ តែត្រូវបានកម្លាំងចំរុះបានបាញ់ទឹកពន្លត់ទាន់ពេល មិនបង្កឆេះរាលដាលដល់ផ្ទះនៅជិតផ្សេងៗទៀត នៅវេលាម៉ោងម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ផ្ទះដែលឆេះ ហើយឆ្លងចរន្តភ្លើងនោះមានឈ្មោះ ឌិតរ៉ាម៉ា ចាន្រ្តា ភេទប្រុស អាយុ៦៧ឆ្នាំ និងប្រពន្ធឈ្មោះ គឹម ហឿត អាយុ៦៤ឆ្នាំ។

ក្រោយមានហេតុការណ៍នេះកើតឡើង លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណៈបញ្ជាការឯកភាពក្រុងសេរីសោភ័ណ, លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុង និងលោក យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំង និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញទៅបាញ់ទឹកពន្លត់យ៉ាងសស្រាក់សស្រាំ។

ក្រោយមកភ្លើងទើបរលត់ជាស្ថាពរតែបានឆាបឆេះ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិមួយចំនួន។ សម្រាប់ការពន្លត់ សមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង៕