(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន HUAWEI TECHNOLOGIES (CAMBODIA)Co.,LTD ប្រចាំកម្ពុជា ដឹកនាំដោយលោក Ewan Dong (Yuanpeng) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ជំនួបសម្តែងការគួរសមនេះធ្វើឡើង ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រនៃការរៀបចំប្រព័ន្ធបញ្ចូលថាមពលអគ្គិសនីយានយន្ត និងការចាប់ផ្តើមកិច្ច សហប្រតិបត្តិការ ផ្នែកបច្ចេកវិទ្យាសម្រាប់ជួយដល់ការផ្ដល់សេវាសាធារណៈឱ្យកាន់តែប្រសើរ ការពង្រឹងការត្រួតពិនិត្យគុណភាពផ្លូវជាដើម៕