(ភ្នំពេញ)៖ ករណីបើករថយន្តបុកម៉ូតូផ្ទុះឆេះយ៉ាងខ្លាំង ទាំងរថយន្ត និងម៉ូតូ, ២នាក់ស្លាប់ និងរបួសធ្ងន់ស្រាល៤នាក់ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នេះបើយោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលកំពុងស្ថិតនៅកន្លែងកើតហេតុ។

រថយន្តបង្កហេតុម៉ាកកាមរី ហាប្រីត ស្លាកលេខរថយន្ត​ 2W -6797 និងម៉ូតូមួយគ្រឿងម៉ាកស្មាស់ ត្រូវបានឆេះខ្ទេចទាំងស្រុង។ ករណីនេះកើតឡើងនៅម៉ោងប្រមាណជាង៩៖៣០នាទីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦។

ចំណែកអ្នកបើកបរត្រូវបានចាប់ខ្លួនបាន ហើយបញ្ជូនទៅកាន់អធិការដ្ឋាន ខណ្ឌមានជ័យ៕