(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចកែសម្រួលនីតិវិធីមួយចំនួន ក្នុងការចុះបញ្ជិការបេឡាជាតិរបបសន្តិសុខសង្គម របស់កម្មករ និយោជិត ដើម្បីបញ្ចៀសបញ្ហាស្មុគស្មាញមួយចំនួន។

យោងតាមសេចក្តីជូនដំណឹងស្តីពីការកែសម្រួលរបស់ក្រសួងការងារ ដែលចេញផ្សាយនៅថ្ងៃទី០២ ខែឧសភា នេះ បានឲ្យដឹងថា ការកែសម្រួលបានធ្វើឡើង បន្ទាប់ពីមានបញ្​ហាប្រឈមមួយចំនួន​ពាក់​ព័ន្ធ​អត្តសញ្ញាណរបស់កម្មករ និយោជិត ដូចជាការខ្ចីឈ្មោះអ្នកដទៃប្រើ ការខុសឈ្មោះ ខុសភេទ ខុសថ្ងៃខែឆ្នាំកំណើត ខុសទីកន្លែងកំណើតជាដើម ដែលអាចបង្ករឲ្យលេច​ចេញនូវបាតុ​ភាពមិន​ប្រក្រតី​នានា។ បើតាមសេចក្តីប្រកាសការខុសទាំងអស់នេះ ធ្វើឲ្យភាគីពាក់ព័ន្ធជាពិសេស និយោជក និងកម្មករនិយោជិត មានការព្រួយបារម្ភ ចំពោះផលប៉ះពាល់តាមផ្លូវច្បាប់នានា ទាក់ទងនឹងការក្លែង​ឯក​សារ ការបាត់បង់អតីតភាពការងារ ការបង់ថ្លៃសេវាពិនិត្យកាយសម្បទា បណ្ណការងារ សៀវភៅការងារ បញ្ជិកាអង្គការវិជ្ជាជីវៈការបណ្តេញចេញពីការងារ ការចោទប្រកាន់ ចំពោះការប្រើប្រាស់​ពលកម្មកុមារ។

ការចុះបញ្ជិកាកម្មករនិយោជិតក្នុងបេឡាជាតិសន្តិសុខសង្គម ត្រូវអនុវត្តន៍តាមនីតិវិធីចំនួន ៦ចំណុច ដូចក្នុងសេចក្តីជូនដំណឹង ដែលភ្ជាប់នៅខាងក្រោមនេះ៖