(ភ្នំពេញ)៖ បន្ទាប់ពីការដោះដូររដ្ឋមន្ដ្រីថ្មីរួចមក ពេលនេះក្រសួងបានចាប់ផ្ដើមចាត់ចែងភារកិច្ច និងការងារថ្មីជូនមន្ដ្រីមួយចំនួន ក្នុងបំណងពង្រឹងប្រសិទ្ធភាពការងារ នៅក្នុងក្រសួងកាន់តែប្រសើរឡើង ក្នុងនោះក៏ត្រូវបានធ្វើការផ្លាស់ប្តូរនាយកខុទ្ទកាល័យផងដែរ ដែលពីមុនគឺជាកូនស្រីបង្កើត របស់លោក មិន ឃិន។

យោងតាមសេចក្ដីសម្រេចដែលចុះហត្ថលេខាដោយ លោកទេសរដ្ឋមន្ដ្រី ហ៊ឺម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា កាលពីចុងខែមេសា ហើយអង្គភាព Fresh News ទើបទទួលបាននៅល្ងាចថ្ងៃទី២ ខែឧសភា នេះ បានបញ្ជាក់ថា ការផ្លាស់ប្តូរនេះ ក្នុងគោលបំណងធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងការដឹកនាំកិច្ចការទូទៅរបស់ក្រសួង ដើម្បីស្របតាមគោនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ មន្រ្ដីដែលត្រូវបានផ្ដល់ការងារ និងភារកិច្ចថ្មីនេះ មានចំនួនសរុប១៧នាក់។

សូមបញ្ជាក់ថា ក្រសួងធម្មការ និងសាសនា ទើបនិងបានផ្លាស់ប្តូររដ្ឋមន្ដ្រីកាលពីខែកន្លងទៅនេះ ដោយលោក មិន ឃិន ត្រូវបានផ្លាស់ចេញ ហើយដាក់ជំនួសដោយលោក ហ៊ឹម ឆែម៕