(ភ្នំពេញ)៖ អំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានតំណាងលោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានក្រុមការងារទី៣ នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សហការជាមួយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ នាំយកមកឧបត្ថម្ភ ក្នុងការដោះស្រាយជីវភាពជូនដល់ប្រជាពលរដ្ឋចាស់ជរាងាយរងគ្រោះមួយចំនួន រស់នៅក្នុងភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

សូមជម្រាបថា សម្រាប់អំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលត្រូវបានតំណាងប្រធាន ក្រុមការងារទី៣ នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នាំយកមកឧបត្ថម្ភ ដើម្បីដោះស្រាយជីវភាព ដល់ប្រជាពលរដ្ឋចាស់ជរា ងាយរងគ្រោះមួយចំនួន នាពេលនេះ គឺក្នុង១គ្រួសារទទួលបាន រួមមាន៖ អង្ករ៥០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ១យួរ, ថ្នាំពេទ្យ១ កញ្ចប់, និងថវិកា២០០,០០០រៀល។

តំណាងលោក ជា ពិសី ដែលមានអស់លោក-លោកស្រី និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដល់ប្រជាពលរដ្ឋឲ្យថែទាំសុខភាព ដោយអនុវត្តជាប់ជានិច្ច នូវសារផ្ដាំផ្ញើអប់រំនានា របស់ក្រសួងសុខាភិបាល ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ (រស់នៅធម្មតាតាមបែបគន្លងថ្មី) និងការបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ និង២ចូលរួម» រួមមាន៖ ៣កុំ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា និង៣ការពារ លាងដៃ ពាក់ម៉ាស់ និងរក្សាគម្លាត ដែលជាអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងប្រកបដោយព្រហ្មវិហារធម៌ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រៅពីអនុវត្តនូវ២ចូលរួម គឺចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី-១៩ និងចូលរួមចាក់វាក់សាំង ឲ្យបានគ្រប់ៗគ្នា៕