(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យផ្ញើព្រះរាជសារប្រទានពរដល់ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ឧត្ដមភរិយា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់៨៤ឆ្នាំ ឈានចូល៨៥ឆ្នាំ នាពេលនេះ។

ក្នុងព្រះរាជសារនេះ សម្តេចព្រះមហាក្សត្រី ទ្រង់មានព្រះបន្ទូលថា៖

«សម្តេច ធម្មវិសុទ្ធវង្សា ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត នៅក្នុងឱកាសដ៏នក្ខត្តឫក្សនខួបចម្រើនជន្មាយុរបស់ សម្តេច ធម្មវិសុទ្ធវង្សា - ខ្ញុំមានសេចក្តី សោមនស្សរីករាយ សូមសម្តែងនូវអំណរសាទរ និងការកោតសរសើរ ដ៏កក់ក្តៅជាទីបំផុត ចំពោះ សម្តេច ធម្មវិសុទ្ធវង្សា ដែលបានចូលរួមចំណែកកសាង បម្រើជាតិ មាតុភូមិ និងប្រជា ជនកម្ពុជា ទទួលបានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍន៍គួរជាទីមោទនៈ ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមប្រសិទ្ធពរជ័យមហាបវរសួស្តី សិរីមង្គលគ្រប់ប្រការ ជូន សម្តេច ធម្មវិសុទ្ធវង្សា និង សម្តេចអគ្គមហាពញាចក្រី ព្រមទាំងបុត្រ ចៅៗទាំងអស់ សូមបានបកប តែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេច ធម្មវិសុទ្ធវង្សា ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ»