(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យផ្ញើព្រះរាជសារប្រទានពរដល់ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ឧត្ដមភរិយា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់៨៤ឆ្នាំ ឈានចូល៨៥ឆ្នាំ នាពេលនេះ។

ក្នុងព្រះរាជសារនេះ ព្រះករុណាជីវិតតម្កល់លើត្បូងទ្រង់មានព្រះបន្ទូលថា៖

«សម្តេច ធម្មវិសុទ្ធវង្សា ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុរបស់ សម្តេច ធម្មវិសុទ្ធវង្សា ខ្ញុំមាន សេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមសម្ដែងនូវសេចក្ដីអបអរសាទរ និងកោត សរសើរដ៏កក់ក្តៅជាទីបំផុត ជូន សម្តេច ធម្មវិសុទ្ធវង្សា ដែលបានចូលរួមចំណែកកសាង បម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ទទួលបានសេចក្តីសុខ សេចក្តីចម្រើន និងការ អភិវឌ្ឍន៍នៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសខួបចម្រើនជន្មាយុដ៏ថ្លៃថ្លានេះ ខ្ញុំសូមជូនពរបវរមហាប្រសើរ ជូន សម្តេច ធម្មវិសុទ្ធវង្សា និងសម្តេចអគ្គមហាពញាចក្រី ព្រមទាំងបុត្រ ចៅៗទាំងអស់ សូមបានបកប តែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេច ធម្មវិសុទ្ធវង្សា ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ»