(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះលោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងការសហការលើផ្នែកផ្សេងៗទៀត។

ការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងជំនួបគួរសមរវាងលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Angelina Jolie នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងបរិស្ថាន នៅអំឡុងលោកស្រីធ្វើទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

នាកាសនោះដែរ លោករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ពីការបន្តកិច្ចសហការ និងការគាំទ្ររបស់ក្រសួងបរិស្ថាន ចំពោះគម្រោងអភិរក្សដែលផ្តួចផ្តើមដោយលោកស្រី Angelina Jolie។

សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែល ឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN៕