(ភ្នំពេញ)៖ ចំណងស្នេហារស់នៅ ក្រោមដំបូលផ្ទះជាប្តី-ប្រពន្ធ គ្រាន់តែ​ចុះអ៊ីតាស៊ី​វិល (មិនបានរៀបអាពាហ៌ពិពាហ៌) ពេញផ្លូវច្បាប់រយៈពេលជាង១ឆ្នាំរវាងតារាសម្តែងប្រុសលោក ប៉ែន ចំរ៉ុង និងតារាស្រីនាង ភិន សុដាលីស ថ្មីៗនេះមានតាមព័ត៌មានពីតុលាការក្រុងភ្នំពេញ បានទម្លាយឲ្យដឹងថា បច្ចុប្បន្នមានភាពរង្គោះង្គើររហូតឈានដល់ការ​សម្រេច​ចិត្តដាក់ពាក្យបណ្តឹងទៅតុលាការជាផ្លូវការ​ បន្ទាប់ពីការរស់នៅសាងសុភមង្គលស្នេហ៍ ពុំមានភាពចុះសម្រុងគ្នានោះ។ បច្ចុប្បន្ន​សំណុំរឿង​នេះ​ កំពុង​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​លោក​ ពេជ្រ​ វិជ្ជា​ធរ​ សាលាដំបូងរាជធានីភ្នំពេញ។

មន្រ្តីតុលាការបានបង្ហើបឲ្យដឹងថា លោក ប៉ែន ចំរ៉ុង បានដាច់ចិត្តដាក់ពាក្យប​ណ្ដឹងប្ដឹង លែងលះភរិយាធ្លាប់កម្សត់កម្រ ជាមួយគ្នាជាង១ឆ្នាំ ភិន សុដាលីស អស់រយៈពេលជាងកន្លះខែមកហើយ ពោលគឺតាំងពីពេលមុនចូលឆ្នាំខ្មែរមកម្លេះ ក្រោមមូលហេតុក្នុងពាក្យបណ្ដឹងលែងលះ ដ៏គួរឲ្យចម្លែកនេះបានត្រឹមតែលើកហេតុផលថា រស់នៅមិនចុះសម្រុងនឹងគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែបើផ្អែកតាមប្រភពព័ត៌មានពីចង្កោមរស់នៅក្នុងមជ្ឈដ្ឋានអ្នកសិល្បៈដូចគ្នាវិញ បានព្រលយឲ្យដឹងថា រវាងលោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស បានកើតមានជម្លោះផ្ទៃក្នុងគ្រួសារនេះ ជាយូ​រមកហើយ ពោលគឺតាំងពីនាង ភិន សុដាលីស ប្រមាណជិតមួយខែឯណ្ណោះ។

ដោយឡែកបើព័ត៌មានខ្លះទៀតបាននិយាយថា គេសង្កេតឃើញ ភិន សុដាលីស និង ប៉ែន ចំរ៉ុង ចាប់ផ្ដើមធ្វើឫកសោះអង្គើយ និងរករឿងគ្នា មិនចេះចប់មិនចេះហើយ ក្រោយពេលនាងមា​នទំងន់កូន៣ខែក្នុងផ្ទៃ រហូតដល់ថ្នាក់ពេលខ្លះលោ​​ក ប៉ែន ចំរ៉ុង ខូចចិត្តដើរផឹកស៊ីស្រវឹង ស្ទើររាល់យប់ និងលែងចូលដេកផ្ទះ ដូចមុនទៀតក៏មានដែរ។ ចំណុចទាំងនេះក៏បានធ្វើឲ្យ សុដាលីស កាន់តែមានលេសដើម្បីងាយស្រួល ក្នុងកា​រ​ចោទប្រកាន់ថាស្វាមី ប៉ែន ចំរ៉ុង កំពុងមានស្នេហា​ថ្មី ជាមួយ​នារីផ្សេងបង្កក្លាយជាជម្លោះក្នុងគ្រួសារ។

បច្ចុប្បន្នពាក្យបណ្តឹងប្តឹងលែងលះរបស់គូស្នេហ៍ សិល្បៈទាំង​ពីរគឺ​លោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស បានធ្លាក់ដល់ដៃតុលាការហើយ​។ ប៉ុន្តែនៅរង់ចាំតែថ្ងៃចេញដីកាកោះហៅ ពួកគេទាំងពីរដើម្បីចូលបំភ្លឺតែប៉ុណ្ណោះ។

នៅព្រលប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ Fresh News និង Khmertalking មិនទាន់អាច​ស្វែងការស្រាយភ្លឺតាមទូរស័ព្ទពីសំណាក់ ស្វាមី-ភរិយា អ្នកទាំងពីរគឺលោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស បាននៅឡើយទេ ជុំវិញដំណឹងខាងលើនេះ។ ដោយឡែកសម្រាប់លោក អ៊ិ​ន សុភិន Fresh News & Khmertalking​ ក៏បានព្យាយធ្វើការទំនាក់ទំនង តាមទូរស័ព្ទដើម្បីសួរនាំពីបញ្ហា​ខាងលើនេះដែរ នៅព្រលប់ថ្ងៃ ដដែលនេះ ប៉ុន្តែទូរស័ព្ទរបស់លោក ពេលហៅចូលឆ្លើយថា កំពុង​ជាប់រវ​ល់​។

ទាក់ទងនឹងដំណឹងនៃការរង្គួសរង្គើរ ស្នេហារវាងលោក ប៉ែន ចំរ៉ុង និងនាង ភិន សុភិន នេះដែរ Fresh News & Khmertalking រង់ចាំស្វាគមន៍ជានិច្ច នូវរាល់ការចេញមុខបំភ្លឺ ពីសំណាក់សាមីខ្លួន​ទាំ​ង​ពីរថា តើរឿងរ៉ាវនេះកើតឡើងដោយរបៀបណា ? ៕