(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងមួយអំពីការចុះធ្វើជំរឿនសេដ្ឋកិច្ចនៅតាមបណ្តារោងចក្រ សហគ្រាស នៅទូទាំងប្រទេស នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

តាមសេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា ដើម្បីប្រមូលទិន្នន័យព័ត៌មានបច្ចុប្បន្នភាព អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាគ្រប់វិស័យ (ឧស្សាហកម្ម និងសេវាកម្ម) សមភាពយេនឌ័រ លក្ខណៈនៃប្រភេទអាជីវកម្ម ស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព សេដ្ឋកិច្ច ចំនួនសហគ្រាស (ខ្នាតមីក្រូ តូច មធ្យម និងខ្នាតធំ) ចំនួនកម្លាំងពលកម្ម (កម្មករនិយោជិត) និងព័ត៌មានផ្សេងៗទៀត ក្រសួងផែនការ នឹងចាត់មន្រ្តីជំរឿនចុះសម្ភាសន៍ និងកត់ត្រាទិន្នន័យស្ថិតិនៅតាមរោងចក្រ សហគ្រាសទាំងអស់ នៅតាមមូលដ្ឋានភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ រាជធានី ខេត្ត ទាំង២៥ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ រហូតដល់ចប់ជាស្ថាពរ។

ក្រសួងការងារ មានសេចក្តីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ នឹងផ្តល់កិច្ចសហការ សម្របសម្រួលដល់មន្រ្តីជំរឿនរបស់ក្រសួងផែនការ ក្នុងការសម្ភាស និងកត់ត្រាទិន្នន័យស្ថិតិនៅតាមរោងចក្រ សហគ្រាស ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖