(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ «អង្គការយុវជនកិច្ចការសង្គម» ដែលមានទីតាំងស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីក្រសួងមហាផ្ទៃ បានចុះបញ្ជីទទួលស្គាល់ អង្គការរបស់នាងរួចរាល់មកនោះ។

ការបើកសម្ពោធអង្គការ «យុវជនកិច្ចការសង្គម» របស់កញ្ញា ធី សុវណ្ណថា នេះផងដែរ គេឃើញមានការចូលរួមពីមន្ត្រីរបស់អង្គការចំនួន១៣៥នាក់ ដែលអញ្ជើញមកពី បណ្តាលរាជធានី-ខេត្តទាំងប្រទេស ហើយក្នុងឱកាសនោះ សុវណ្ណថា បានរៀបចំអាហារជូនក្មេងៗជាច្រើននាក់់ បានទទួលយ៉ាងឆ្ងាញ់ពិសារផងដែរ។

អង្គការ «យុវជនកិច្ចការសង្គម» មានកញ្ញា ធី សុវណ្ណថា ជាប្រធាន ហើយបំណងដែលនាង បើកអង្គការមួយនេះ ​ដើម្បី​ចូលរួមប្រើដល់សកម្មភាពសង្គម ធ្វើការ​បង្ហាត់បង្រៀន​ជំនាញ​ផ្សេង​ៗ ​ជូន​ដល់​កុមារកំព្រា​ និង​ក្រីក្រ ជាសិស្សសាលាចំនួន៧៥នាក់ផងដែរ។

គួរបញ្ជាក់ថា កញ្ញា ធី សុវណ្ណាថា អតីតអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិ បានដាក់ពាក្យប្តឹង លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដោយទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ ហើយថា សំណងជាទឹកប្រាក់នេះ នាងនឹងយកទៅជួយដល់កុមារកំព្រា៕