(ភ្នំពេញ)៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើជាបន្ទាន់ឲ្យមានការគាំទ្រពីអន្តរជាតិសម្រាប់ដំណោះស្រាយនយោបាយចំពោះ វិបត្តិនៅមីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

CDI បានកត់សម្គាល់ដោយក្តីបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនយោបាយបច្ចុប្បន្ន និងអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព ស្ថិរភាព និងវិបុលភាពទាំងនៅក្នុងប្រទេស និងក្នុង តំបន់ទាំងមូល។

សង្កត់ធ្ងន់អំពីតួនាទីស្នូលរបស់អាស៊ាន ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងការ ដោះស្រាយជម្លោះក្នុងតំបន់ តាមរយៈបណ្ដាញការទូត និងផ្លូវច្បាប់។

CDI ក៏រំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ និងការព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។

ខាងក្រោមនេះជាសំណើរបស់ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI) ទៅកាន់សហគមន៍អន្តរជាតិ និងមីយ៉ាន់ម៉ា៖