(ភ្នំពេញ)៖ ដើម្បីចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ប្រភេទបម្លែងខ្លួនថ្មី អូមីក្រុង និងជួយសម្រួលដល់ការធ្វើដំណើរ និងចំណាយផ្សេងៗ ក្នុងការមកដាក់ពាក្យចុះឈ្មោះចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានប្រកាសទទួលចុះឈ្មោះចូលរៀន សម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី២ ឆ្នាំសិក្សា ២០២១-២០២២ តាមប្រព័ន្ធអនឡាញ សម្រាប់និស្សិតដែលបានប្រឡងជាប់ចូលរៀននៅវិទ្យាស្ថានតេជោសែន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

បេីតាមសេចក្តីជូនដំណឹងរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ទៀតថា និស្សិតអាចចុះឈ្មោះចូលរៀនតាមអនឡាញ ដែលមានតំណភ្ជាប់ និងលក្ខខណ្ឌដូចខាងក្រោម៖

ទី១៖ សូមចូលតំណភ្ជាប់ប្រព័ន្ធអនឡាញ ឬ ស្កេន QR Code រួចបំពេញព័ត៌មាន និងទិន្នន័យឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ៖ ចូលតាមតំណភ្ជាប់ enroll.tsipwt.edu.kh ឬ ស្កេន

ទី២៖ ឯកសារភ្ជាប់៖ ត្រូវស្កេន ឬ ថត រូបថត 4 x 6 (ពាក់អាវស ឬ អាវធំមានក្រវ៉ាត់ក ផ្ទៃខាងក្រោយពណ៍ខៀវ ), ត្រូវស្កេន ឬថត សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, សញ្ញាបត្របណ្តោះអាសន្ន ឬលទ្ធផលផ្លូវការប្រកាសដោយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ចូលក្នុងប្រព័ន្ធនៃការចុះឈ្មោះចូលរៀន

ទី៣៖ កាលបរិច្ឆេទចុះឈ្មោះ៖ បេក្ខជនជាប់ស្ថាពរ ចាប់ផ្តើមចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២៖

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ៖