(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ ១៩,១លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣២,០ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,២៣១,៩២៣នាក់ (ស្លាប់ ១៤៦,៥៤១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៥៣,៥២៦នាក់ (ស្លាប់ ៥៥,៧៦៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,២៤៦,៧៧៩នាក់ (ស្លាប់ ៣២,៣៩០នាក់)
* វៀតណាម ឆ្លងចំនួន ២,៨៣៤,៣៧៣នាក់ (ស្លាប់ ៣៩,៦០៥នាក់)
* ថៃ ឆ្លងចំនួន ២,៧៣១,១៩៨នាក់ (ស្លាប់ ២២,៦៥៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ៥៩៦,២៦១នាក់ (ស្លាប់ ៩៥២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៦៨,៥៦៤នាក់ (ស្លាប់ ១៩,៣៣៨នាក់)
* ទ្បាវ ឆ្លងចំនួន ១៤១,៣០១នាក់ (ស្លាប់ ៦១២នាក់)
* កម្ពុជា ឆ្លងចំនួន ១២៦,៩៧៧នាក់ (ស្លាប់ ៣,០២០នាក់)
* ព្រុយណេ ឆ្លងចំនួន ៣៧,៧៩៨នាក់ (ស្លាប់ ១១១នាក់)៕