(កំពង់ស្ពឺ)៖ អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ និងបក្សដទៃជាង ២០០នាក់ទៀត នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសម្រេចចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានឃើញពីការដឹកនាំរបស់គណបក្សប្រជាជន បានធ្វើឲ្យភូមិឃុំមានការអភិវឌ្ឍជាបន្តបន្ទាប់។

លោក យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានក្រុមការងារ ចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល បានស្វាគមន៍អតីតសកម្មជនរបស់គណបក្សសង្រ្គោះជាតិ និងបក្សក្រៅរដ្ឋាភិបាលទទាំងនេះ ដែលបានបានសម្រេចចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។

លោក យឿន យឿត បានបន្តថា សម្រាប់អ្នកស្ម័គ្រចិត្តរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា មកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្ស LDP ជាង ២០០នាក់ ដែលពួកគេនឹងធ្វើពិធីប្រកាសទទួលជាផ្លូវការ នៅថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២២ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕