(កណ្ដាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ ២០២២នេះ បានចេញសេចក្ដីបំភ្លឺបកស្រាយការពិត និងច្រានចោលការចោទប្រកាន់មកលើ លោក មឹង យូឡេង ប្រធានមន្ទីរ ថាបានប្រព្រឹត្តអំពើពុករលួយជុំវិញការដោះលែង រថយន្តចំនួន៦០គ្រឿង និងកិបកេងថវិការបស់ក្រសួង។

ក្នុងលិខិតបំភ្លឺមួយដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអះអាងថា ការចោទប្រកាន់ទាំងអស់នេះ គឺជាការផ្សាយខុសការពិត ហើយសំណូមពរដល់បណ្ដាអង្គភាពសារព័ត៌មានទាំងនោះ ផ្សព្វផ្សាយត្រូវការពិតឡើងវិញ។

ខាងក្រោមនេះ ជាលិខិតបំភ្លឺរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល៖