(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដែលអមអំណើរដោយលោកស្រី ស៊ិន រតនា ជាអភិបាលរងខណ្ឌ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ទៅចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពទួលស្វាយព្រៃ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។

នាឱកាសនោះដែរ លោកអភិបាលខណ្ឌ ក៏បានចុះសាកសួរសុខទុក្ខដល់ក្រុមការងារសម្របសម្រួលនៃការចាក់វ៉ាក់សាំង និងប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងបង្ការនិងការពារជំងឺកូវីដ១៩ ដូសជំរុញដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃផងដែរ។

លោក ធឹម សំអាន ក៏បានបន្តដំណើរដោយជិះកង់នៅតាមបណ្ដាផ្លូវ និងតាមដងវិថីនានា ក្នុងមូលដ្ឋានដោយធ្វើការផ្សព្វផ្សាយតាមឧគ្ឃោសនៈស័ព្ទនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាជាពិសេស ចំពោះមេរោគបំប្លែងថ្មីប្រភេទ «អូមីក្រុង» ហើយក្នុងថ្ងៃដដែលនេះ ដោយចុះណែនាំនៅតាមទីតាំងដែលមានការប្រមូលផ្ដុំដោជួបជុំមនុស្សម្នាច្រើននាក់ដូចជា នៅតាមអាហារដ្ឋាន ឬភោជនីយដ្ឋាន តាមបណ្ដាផ្សារ សាលារៀន និងទីវត្តអារ៉ាមផងដែរ៕