(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ តាមប្រព័ន្ធវីដេអូអនឡាញ (កម្មវិធី Microsoft Teams)។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ គ.ជ.ប បានបញ្ជាក់ថា កិច្ចនេះនឹងធ្វើឡើងក្រោមប្រធានបទស្តីពី៖

*នីតិវិធីនៃការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត របស់គណបក្សនយោបាយ
­*ការដាក់ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ាទាក់ទងនឹងការដាក់ពាក្យចុះបញ្ជីបេក្ខជន៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖