(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ ១៩,០លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣២,០ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,១៩៧,៥០៥នាក់ (ស្លាប់ ១៤៦,៣៦៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៥២,២០៣នាក់ (ស្លាប់ ៥៥,៦៨៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,២២១,៦៨០នាក់ (ស្លាប់ ៣២,៣៤៧នាក់)
* វៀតណាម ឆ្លងចំនួន ២,៧៨៧,៤៩៣នាក់ (ស្លាប់ ៣៩,៥០១នាក់)
* ថៃ ឆ្លងចំនួន ២,៧៣១,១៩៨នាក់ (ស្លាប់ ២២,៦៥៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៦៥,៦៦៧នាក់ (ស្លាប់ ១៩,៣៣១នាក់)
* សិង្ហបុរី ឆ្លងចំនួន ៥៨២,៦៣៨នាក់ (ស្លាប់ ៩៤៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៤១,០៨៣នាក់ (ស្លាប់ ៦១០នាក់)
* កម្ពុជា ឆ្លងចំនួន ១២៦,៤៨៩នាក់ (ស្លាប់ ៣,០១៧នាក់)
* ព្រុយណេ ឆ្លងចំនួន ៣៤,៩៧៩នាក់ (ស្លាប់ ១០៩នាក់)៕