(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារ បានយកគ្រឿងចក្រជីកស្រះ និងបុកអណ្តូងស្នប់ដើម្បីដោះស្រាយបញ្ហាខ្វះទឹក ជូនប្រជាពលរដ្ឋនៅឃុំពពក ស្រុកស្ទោងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីមានការសំណូមពរពីសំណាក់ប្រជាពលរដ្ឋ នៅតំបន់នោះ ក្រោយពីទឹកតាមស្ទឹង បឹង បួរ ស្រះ និងប្រឡាយត្រូវរីងស្ងួតជាបណ្តើរៗហើយនោះ។

យុទ្ធនាការនេះធ្វើឡើងដើម្បីគោរពតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា «អភិបាលខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារអត់ទឹកនោះទេ។ លទ្ធផលទទួលបានមានទំហំស្រះ ៨មx១០ម ជំរៅ៤មរួចរាល់ នឹងមានទឹកចេញហើយស្តារ ស្រៈក្នុងវត្ត ទើបបានពាក់កណ្តាល ២០មx៣០ម ស្រះចាស់ជីកអណ្តូងលូបានមួយ បុកអណ្តូងខ្នាតធំបានមួយ ចេញទឹកល្អ តែនៅចាក់សាបសំអាត។

ប្រជាពលរដ្ឋមមានភាពសប្បាយរីករាយ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ​​​​ គ្រប់លំដាប់ថ្នាក់ជាពិសេសសម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋពេលប្រជាពលរដ្ឋជួបការលំបាក ទាន់ពេលវេលា ហើយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារអត់ទឹកនោះទេ៕