(ភ្នំពេញ)៖ កាលពីថ្មីៗនេះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងថា «នៅពេលដែលជនជាតិរុស្ស៉ីនៅក្នុងផ្ទះរបស់អ្នក ជួនកាលពិបាកណាស់ក្នុងការឱ្យពួកគេចាកចេញ»។ ប៉ុន្តែរូបលោកមិនបានដឹងថា ពាក្យស្លាកនេះគឺស័ក្តិសមបំផុតសម្រាប់សហរដ្ឋអាមេរិកនោះទេ។

Uncle Sam តែងស្នាក់នៅផ្ទះអ្នកដទៃយូរមកហើយ ដោយគ្មានបំណងចង់ចាកចេញដែរ។ ទោះបីជាសហរដ្ឋអាមេរិកចាកចេញក៏ដោយ តែពេលខ្លះត្រូវចំណាយពេលយូរ និងលំបាកខ្លាំងសម្រាប់ម្ចាស់ផ្ទះក្នុងការសម្អាតផ្ទះដ៏រញ៉េរញ៉ៃ និងរៀបចំឱ្យទៅជាប្រក្រតីវិញណាស់។ ការចងចាំដ៏ឈឺចាប់នៃការបង្ហូរឈាម និងបាត់បង់ជីវិតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលបង្កឡើងដោយសហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាម នៅតែដក់ជាប់ក្នុងអារម្មណ៍ដដែលនេះ បានដាស់តឿនយ៉ាងច្បាស់លាស់អំពីរបៀបដំណើរការវិស័យយោធារបស់អាមេរិ កដែលបានបំផ្លិចបំផ្លាញនិងត្រូវជម្លៀសចេញពីទីលំនៅនៅលើពិភពលោក។

* ឡាវជាប្រទេសដែលរងការទម្លាក់គ្រាប់បែកខ្លាំងជាងគេ

យោងតាមការពណ៌នានៃអង្គការ Legacies of War ដែលជាស្ថាប័នក្រៅរដ្ឋាភិបាល មានទីស្នាក់ការកណ្ដាលនៅទីក្រុងវ៉ាស៊ីនតោន ដែលអង្គការនេះ បានផ្តោតលើសោកនាដកម្មក្រោយពីរងការទម្លាក់គ្រាប់បែកក្នុងអំឡុងពេលសង្គ្រាមវៀតណាមនៅក្នុងប្រទេសឡាវ។ គ្រាប់បែកចំនួន ២លានតោនត្រូវបានទម្លាក់លើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងអំឡុងសង្គ្រាមវៀតណាមចន្លោះឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧៣ និងគ្រាប់បែកចំនួន៨០លានគ្រាប់បានក្លាយជាគ្រាប់បែកមិនទាន់ផ្ទុះ។ ក្រោយពីអាមេរិកបានដកទ័ពចេញពីឡាវអស់ច្រើនទសវត្សរ៍មក គ្រាប់បែកមិនទាន់ផ្ទុះបន្តគំរាមកំហែងអាយុជីវិតប្រជាជននៅទីនោះ។ ក្រោយពីបញ្ចប់សង្គ្រាមមក ប្រជាជនលើសពី២ម៉ឺននាក់ត្រូវបានបាត់បង់ជីវិតឬពិការដោយសារ UXO របស់អាមេរិក។ សព្វថ្ងៃនេះ UXO របស់អាមេរិកនៅក្នុងប្រទេសឡាវ នៅតែបង្កឱ្យមានអ្នកស្លាប់ និងរបួសជាមធ្យមចំនួន ៥០នាក់/ឆ្នាំ ក្នុងនោះ ៤០% គឺជាកុមារ។

UXO ក៏បានរារាំងដល់ការអភិវឌ្ឍន៍ក្នុងប្រទេសឡាវ ព្រោះវាបង្កឱ្យមានការគំរាមកំហែងដល់អាយុជីវិតក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ។ ជាឧទាហរណ៍ យោងតាមរបាយការណ៍របស់នាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ខែមករាឆ្នាំ២០១៧ ដល់ ខែកក្កដាឆ្នាំ២០១៩ ដើម្បីធានាបានសុវត្ថិភាពនៃគម្រោងផ្លូវដែកចិន-ឡាវ គ្រាប់បែក UXO ប្រហែល៤៥៩គ្រាប់និងសំបកគ្រាប់ចំនួន៤៦៣៥៣៦គ្រាប់លើផ្ទៃដី២៩៣១ហិកតាត្រូវបានបោសសម្អាត។ ឆ្នាំ២០១៩ ប្រទេសចិនបានជួយប្រទេសជិតខាងរបស់ខ្លួនដើរលើមាគ៌ានៃភាពរុងរឿង តែសហរដ្ឋអាមេរិកវិញ បែរជាធ្វើឱ្យប្រទេសឡាវពោរពេញទៅដោយគ្រាប់បែក បង្កឱ្យមានភាពភ័យខ្លាចដល់អាយុជីវិតព្រោះតែគ្រាប់បែក UXO ទៅវិញ។

* វៀតណាម៖ ជនរងគ្រោះដ៏ឈឺចាប់ព្រោះតែអាវុធគីមីរបស់អាមេរិក

របាយការណ៍ «ភ្នាក់ងារពណ៌ទឹកក្រូច(Agent Orange)» របស់អាមេរិកត្រូវបានគេទទួលស្គាល់ថាច្បាស់លាស់និងលម្អិតគ្រប់គ្រាន់ ប៉ុន្តែអ្វីដែលមនុស្សម្នាប្រហែលជាមិនដឹងនោះគឺ"ថ្នាំសម្លាប់ស្មៅឥន្ទធនូ (Rainbow Herbicides)" ដែលជាការប្រមូលផ្តុំអាវុធគីមីក្នុងធុងដែលមានពណ៌ខុសៗគ្នា រួមទាំងសារធាតុសារពណ៌ទឹកក្រូចដ៏ល្បីល្បាញផងដែរ(The notorious Agent Orange)។ ក្រោយពីបញ្ចប់សង្គ្រាមវៀតណាម ផ្ទៃដីជាង៣.៦លានហិចតាក្នុងទឹកដីវៀតណាមត្រូវបានបាញ់ពាសពេញទៅដោយភ្នាក់ងារពណ៌បៃតង ពណ៌ផ្កាឈូក ពណ៌ស្វាយ ពណ៌ខៀវ ពណ៌ស ពណ៌ទឹកក្រូច ពណ៌ទឹកក្រូចII ពណ៌ទឹកក្រូចIII និងពណ៌ទឹកក្រូចខ្លាំង(Super Orange)។

ផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃថ្នាំសម្លាប់ស្មៅឥន្ទធនូតែងយាយីដល់ជនជាតិវៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កុមាររាប់ម៉ឺននាក់ដែលឪពុកម្តាយរបស់ពួកគេទទួលរងផលប៉ះពាល់នៃសារធាតុគីមី កុមារទាំងនោះកើតមកពិការពីកំណើតនិងមានជំងឺធ្ងន់ធ្ងរដូចជា ជំងឺលៀនខួរឆ្អឹងខ្នង(Spina Bifida)និងជំងឺពិការខួរក្បាល(Cerebral Palsy)។ កាន់តែឈឺចាប់នោះគឺ រោគសញ្ញាទាំងនេះអាចឆ្លងដល់ជំនាន់ទី៣និងទី៤។

* កម្ពុជា៖ ជនរងគ្រោះពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកត្រូវបានបំភ្លេចចោល

គេប៉ាន់ប្រមាណថា ក្នុងអំឡុងពេលនៃសង្គ្រាមវៀតណាម ប្រជាជនសាមញ្ញនៅកម្ពុជាប្រហែលពី៥ម៉ឺននាក់ដល់១៥ម៉ឺននាក់បានបាត់បង់ជីវិតនៅក្នុង «សកម្មភាពកិច្ចព្រមព្រៀងសេរីភាព(Operation Freedom Deal)» និង«សកម្មភាពបញ្ជីរាយឈ្មោះម្ហូប(Operation Menu)» ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក។ គ្រាប់បែកជិត៥សែនតោនត្រូវបានទម្លាក់លើផ្ទៃដីរាល់ម៉ាយការ៉េនៃទីតាំងទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក។ ប្រជាជនកម្ពុជាចំនួន២លាននាក់ស្មើនឹង១/៤នៃចំនួនប្រជាជនសរុបក្នុងប្រទេស ត្រូវបានជម្លៀសចេញពីលំនៅស្ថានរបស់ពួកគេ។ ហើយសារធាតុពុលDefoliantដែលផលិតដោយអាមេរិក រួមទាំងសារធាតុពណ៌ទឹកក្រូច ត្រូវបានទម្លាក់ស្រោចលើទឹកដីកម្ពុជាផងដែរ។

ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយនោះគឺ ទីក្រុងវ៉ាស៊ីនតោនបានជ្រើសរើសការមិនអើពើនិងរក្សាភាពស្ងៀមស្ងាត់ចំពោះការរងទុក្ខដ៏យូរអង្វែងរបស់ជនរងគ្រោះ។ ឆ្លើយតបទៅអាត្លង់ទិចអំពីអាវុធគីមីដែលប្រើក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា កេរ្តិ៍ដំណែលនៃសារធាតុឌីអុកស៊ីតគឺជាបញ្ហាដ៏ស្មុគស្មាញ រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងវៀតណាមបានសហការគ្នាដោះស្រាយបញ្ហាមួយនេះតាំងពីឆ្នាំ២០០០មកម្លេះ ហើយក៏មិនដែលលើកអំពីប្រទេសកម្ពុជានោះដែរ។

មិនត្រឹមតែបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដីគោកប៉ុណ្ណោះទេ អាហ្វហ្គានីស្ថាន ស៊ីរី អ៊ីរ៉ាក់ លីប៊ី និងប្រទេសជាច្រើនផ្សេងទៀតបានរងគ្រោះដោយសារយោធារបស់សហរដ្ឋអាមេរិក។ លើកក្រោយ នៅពេលដែលសហរដ្ឋអាមេរិកមានបំណងបញ្ជូនកងទ័ពទៅកាន់ប្រទេសផ្សេងទៀតដែលមិនទទួលបានការអញ្ជើញ គួរតែពិនិត្យមើលឡើងវិញនូវសោកនាដ្យកម្មដែលខ្លួនធ្លាប់បានបន្សល់ទុកនៅក្នុងប្រទេសដទៃផង៕