(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៧៣៦នាក់ ក្នុងនោះករណីនាំចូលចំនួន៦នាក់ និងឆ្លងក្នុងសហគមន៍៧៣០នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន២៩៧នាក់ និងអ្នកស្លាប់២នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៦,៤៨៩នាក់, អ្នកជាសះស្បើយសរុបចំនួន១២០,៤៦២នាក់, ស្លាប់សរុបចំនួន៣,០១៧នាក់៕