(អាមេរិក)៖ អ្នកជំនាញសិក្សាផ្នែកអាស៉ីរបស់អាមេរិក បានបញ្ជាក់អំពីភាពជឿជាក់របស់ខ្លួនមកលើកម្ពុជាថា មិនពាក់ព័ន្ធការតាំងមូលដ្ឋានទ័ពចិននៅសមុទ្ររាម ក្នុងខេត្តព្រះសីហនុនោះទេ ដោយអមជាមួយនឹងអំណេះអំណាងមួយចំនួនមកជាមួយផងដែរ។

អំណេះអំណាងដែលលោកហ៊ាងអះអាងថា កម្ពុជាមិនពាក់ព័ន្ធជាមួយការតាំងមូលដ្ឋានទ័ពរបស់ចិន នៅសមុទ្ររាមនោះ ដោយសារទីតាំងនេះស្ថានភាពទឹករាក់ និងទំហំតូច ដែលជាឧបសគ្គនៃការធ្វើប្រតិបត្តិការរបស់នាវាចម្បាំង នាវាមុជទឹក និងនាវាដឹកយន្ដហោះជាដើម។

ក្រៅពីមិនអាចតាំងមូលដ្ឋានបានហើយនោះ លោកបញ្ជាក់ថា ទីតាំងនេះក៏ងាយនឹងរងនូវការវាយប្រហារថែមទៀតផង។ លោកថា «គោលបំណងរបស់ចិន គឺផ្ដោតលើការគ្រប់គ្រងសមុទ្រចិនខាងត្បូង, ដោះស្រាយស្ថានការណ៍ ជាមួយកោះតៃវ៉ាន់ និងពង្រីកខ្លួនឲ្យផុតពីតៃវ៉ាន់ចូលទៅដល់សមុទ្រចិត្តខាងកើតទៀត»

លោកបានបញ្ជាក់បែបនេះថា «តាមការសង្កេតឃើញរបស់ខ្ញុំ ផ្អែកលើទស្សនវិស័យយោធា បើយើងពិនិត្យមើលតំបន់រាមយើងនឹងដឹងថារឿងនេះ ជារឿងមិនពិត។ ទីមួយតំបន់រាមដែលស្ថិតក្នុងដែនទឹក នៃឈូងសមុទ្រថៃ មានទឹករាក់ ហើយឈូងសមុទ្រនោះក៏មានទីតាំងតូច ដែលជាឧបសគ្គនៃការធ្វើប្រតិបត្តិការនាវាចម្បាំង នាវាមុជទឹក និងនាវាដឹកយន្ដហោះ ហើយបង្កើតឱកាសនៃការទទួលរងការវាយប្រហារថែមទៀត»

សូមស្ដាប់ការលើកឡើងរបស់អ្នកជំនាញរូបនេះដូចខាងក្រោម៖