(ភ្នំពេញ)៖ នៅថ្ងៃស្អែក ទី០២ ខែមេសា ឆ្នាំ២០១៦នេះ លោក ដួង តារា ប្រធានក្រុមការងារ Facebook សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាតំណាងសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រគល់រង្វាន់ជូនដល់អ្នកទទួលបានជ័យលាភី នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ២!

កម្មវិធីប្រគល់រង្វាន់ ធ្វើឡើងនៅវិមានសន្តិភាព ជាន់ទី៣ បន្ទប់ចំប៉ី វេលាម៉ោង៩ព្រឹក ថ្ងៃទី០២​ ខែឧសភា។

សូមជំរាបថា កម្មវីធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ២ បានរកឃើញម្ចាស់ជ័យលាភីហើយ «TOP-1» គឺ បានធ្លាក់ទៅលើកញ្ញា ហង្ស ម៉ារីនី ដែលបានផលិតវីដេអូ ស្តីពីការ «រៀបចំអាហារសប្បុរសធម៌ជូនជនទីទាល់ក្រ» ហើយទទួលបានការបោះឆ្នោតគាំទ្រ Likes ច្រើនជាងរហូតដល់ 11K!។

សូមជម្រាបថា កញ្ញា ហង្ស ម៉ារីនី ត្រូវបានគេស្គាល់ថា ជាតារាសម្តែងមួយរូប​ ដែលមានឈ្មោះបោះសំឡេងគួរសម ក្នុងវិស័យសិល្បៈ ហើយកន្លងកញ្ញា តែងតែរៀបចំកម្មវិធីសប្បុរសធម៌នានា ដើម្បីជួយដល់ជនចាស់ជរា និងកុមារក្រីក្រ កុមារកំព្រាផងដែរ៕