(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកការធ្វើចរាចរណ៍ឆ្លងការមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ហៅផ្លូវ ៣០ម៉ែត្រ ចាប់ពីមហាវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវ២៧១ ដល់មហាវិថី សម្តេចតេជោ ហ៊ុន សែន ហៅផ្លូវ ៦០ម៉ែត្រ រយៈពេលមួយព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីរៀបចំប្រារព្ធពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ ដែលនឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ការផ្អាកចរាចរណ៍នឹងធ្វើឡើងចាប់ពីម៉ោង៥ព្រឹកតទៅ។ រដ្ឋបាលរាជធានីភ្នំពេញ បានសូមការយោគយល់អធ្យាស្រ័យពីសំណាក់ម្ចាស់យានយន្តគ្រប់ប្រភេទ និងម្ចាស់អាជីវកម្ម ចំពោះការផ្អាកសកម្មភាពចរាចរណ៍លើកំណាត់ផ្លូវខាងលើនេះ។

ចរាចរណ៍នឹងបើកដំណើរការឡើងវិញ បន្ទាប់ពីបញ្ចប់កម្មវិធី៕