(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្ញើសារជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងឱកាសខួបកំណើត។

តាមរយៈសារជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ, ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរដោយសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ក្នុងឱកាសចម្រើនជន្មាយុប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរដ៏ថ្លៃថ្លាបំផុតរបស់ ឯកឧត្តម នាថ្ងៃទី១៨ ខែកុម្ភៈនេះ។

ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះស្នាដៃដ៏ល្អប្រពៃរបស់ ឯកឧត្តម ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ពុះពារឧបសគ្គគ្រប់បែបយ៉ាងសម្រេចបាននូវស្នាដៃធំៗជាច្រើន ក្នុងកិច្ចសហការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសយុទ្ធនាការ
សំខាន់ៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបប្រទះនូវគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ។

ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃយ៍ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គមេត្តាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី សូមមានជន្មាយុយឺនយូរ និងសុខុមាលភាពល្អ បរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងសូមទទួលបាននូវជោគជ័យថ្មីៗថែមទៀត៕