(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន សាឡាងចម្លងកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ ក្នុងព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សាឡាងចម្លងកោះពេជ្រ-កោះនរា នឹងដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ ចាប់ពីម៉ោង ៦៖០០ព្រឹក ដល់ម៉ោង ៧៖០០យប់ ជារៀងរាល់ថ្ងៃ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖