(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ដែលនៅក្នុងរយៈពេលនោះ មានឈ្មោះថា «សមាគមជាតិកាកបាទក្រហមខ្មែរ»។

ការបង្កើតសមាគមជាតិកាកបាទក្រហមខ្មែរ គឺបានធ្វើឡើងក្រោយព្រះរាជាណាចក្រកម្ពុជាបានទទួលឯករាជ្យជាតិ និងជាការអនុវត្តតាមគោលគំនិតរបស់ លោក ហង់រី ឌុយណង់ ពាណិជ្ជករជាតិស្វីស ដែលបានឃើញច្បាស់នឹងភ្នែកនូវសោកនាដកម្ម បង្កឡើងដោយសង្គ្រាមរវាងទ័ពបារំាង និងអ៊ីតាលី លើសមរភូមិសុលហ្វ៊ែរីណូ និងជាស្ថាបនិករបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

សមាគមជាតិកាកបាទក្រហមខ្មែរ មានគណៈកម្មាធិការ១៥នាក់ មានសម្តេចព្រះរាជកន្និដ្ឋា នរោត្តមរស្មី សោភ័ណ ជាព្រះប្រធាន និងមានលោកជំទាវ ផ្លេក ភិរុណ ជាអគ្គហេរញ្ញិករង ធ្វើការពង្រឹងកម្លាំងមនុស្សធម៌ ដើម្បីជួយសង្គ្រោះប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស។

សមាគមជាតិកាកបាទក្រហមខ្មែរ ដែលមានតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ប្រមូលផ្តុំកម្លាំងមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជានុរាស្ត្រងាយរងគ្រោះ និងរងគ្រោះ ក្នុងគ្រប់កាលៈទេសៈ។

បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា មានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលបានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ។

ដូច្នេះដើម្បីអបអរសាទរខួបលើកទី៦៧
(១៨កុម្ភៈ ១៩៥៥ -១៨កុម្ភៈ ២០២២) នៃការបង្កើតកាកបាទក្រហមកម្ពុជា បណ្តាញព័ត៌មាន Fresh News សូមផ្សាយជូនទស្សនានូវប្រវត្តិកាកបាទក្រហមកម្ពុជាទាំងស្រុង ដូចតទៅ៖