(ក្រចេះ)៖ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្ត រួមនឹងសមាជិសមាជិការ មន្ទីរអង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំសាមញលើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

លោក ហឿ ស៊ីយ៉ែម បានកោតសរសើវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តដឹកនាំដោយលោកអភិបាលខេត្ត និងមន្ទីរអង្គភាពទាំងអស់ ដែលបានរួមគ្នាបំពេញការងារកន្លមក ពិសេសតួនាទីភារកិច្ច និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងដំណើរទទួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ០៧ និងស្ពានទាំង០៧ ទាំង២ កម្មវិធីប្រកបដោយស្មារតីទទួលខុសត្រូវសាមគ្គី និងបរិយាកាស រីករាយសុខសុវត្ថិភាពជាពិសេសរការងារប្រយុទ្ធជំងឺកូវីដ១៩ បានរក្សាការពារនៅក្នុងពិធី ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី និងក្រុមប្រតិភូថ្នាក់ដឹកនាំអមដំណើរសម្តេច និងថ្នាក់ដឹកនាំខេត្តទាំងអស់ រួមទាំងប្រជាពលរដ្ឋ ជាមហាជនចូលរួម។

លោកក៏បានជំរុញស្នើឱ្យបន្តពង្រឹងការងារទាំងនេះបន្តទៀត មានដូចជាការ៖ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងវិធានការការពារនូវជំងឺកូវីដ១៩ ជាពិសេសជំរុញការចូលរួមចាក់សាំងទៅតាមដូសនីមួយៗ ដល់ប្រជាពលរដ្ឋដែលខ្លួន ទទួលបានឱ្យបានគ្រប់គ្នា និងបន្តការទទួលបាននូវវ៉ាក់សាំងដូចជំរុញបន្តទៀត ទៅតាមអនុសាសន៍របស់សម្តេចតជោ ដែកបានដាក់នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់នូវកំណាត់ផ្លូវជាតិលេខ០៧ និងស្ពានបេតុងទាំង០៧កន្លែង ក្រចេះ-ព្រៃវែង កាលពីពេលថ្មីៗនេះ។

គូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្វែងរកវ៉ាក់សាំងគ្រប់ប្រភេទដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋគ្រប់រូប ទៅតាមប្រភេទដូសនីមួយៗឱ្យមានប្រព័ន្ធការពារក្នុងខ្លួន មិនឱ្យឆ្លងធ្ងន់ធ្ងរ និងឈានដល់ស្លាប់សំដៅគឺធ្វើយ៉ាងណាសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋខ្លួនឱ្យបានដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍ជាតិឱ្យឈានឆ្ពោះទៅរកភាពរីកចម្រើន៕