(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ ១៨,៤លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣១,៩ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,០៣០,០០២នាក់ (ស្លាប់ ១៤៥,៨២៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៤៦,៧៩៣នាក់ (ស្លាប់ ៥៥,៣៣០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,១៣៨,២១៥នាក់ (ស្លាប់ ៣២,២៣៩នាក់)
* ថៃ ឆ្លងចំនួន ២,៦៥៦,៤១១នាក់ (ស្លាប់ ២២,៥៤១នាក់)
* វៀតណាម ឆ្លងចំនួន ២,៦៤៣,០២៤នាក់ (ស្លាប់ ៣៩,២៧៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៥៦,២៥៦នាក់ (ស្លាប់ ១៩,៣១៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ៥៣៣,៤២៥នាក់ (ស្លាប់ ៩៣០នាក់)
* ទ្បាវ ឆ្លងចំនួន ១៤០,៣៥៣នាក់ (ស្លាប់ ៦០២នាក់)
* កម្ពុជា ឆ្លងចំនួន ១២៤,៧៨៧នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ២៧,៥៩៩នាក់ (ស្លាប់ ៩៨នាក់)៕