(ព្រះសីហនុ)៖ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង​ ខុន នៅវេលាម៉ោង៣៖៤០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីជំនាញ និងមន្រ្តីក្រោមឱវាទមួយក្រុម ចុះទៅពិនិត្យមើលតំបន់ឆ្នេរសមុទ្រ នាខេត្តព្រះសីហនុ ដើម្បីត្រៀមចំតំបន់ឆ្នេរមួយនេះ ​កាន់តែមានភាពទាក់ទាញ និងទប់ស្កាត់ការសង់សំណង់រំលោភបំពានជាដើម។ កន្លងទៅ មានឈ្មួញមួយចំនួន បានសង់សំណង់រឹងដែលរំលោភចូលតំបន់ឆ្នេរ ហើយត្រូវបានអាជ្ញាធរខេត្ត និងមន្រ្តីជំនាញធ្វើការវាយកម្ទេចចោល ផងដែរ៕