(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានប្រារព្ធកិច្ចប្រជុំក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ក្រោមអធិបតីភាពរបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមដោយផ្ទាល់ និងពីចម្ងាយតាមប្រព័ន្ធវីដេអូ Zoom របស់ថ្នាក់ដឹកនាំនាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

កិច្ចប្រជុំមានគោលបំណងពិនិត្យវឌ្ឍនភាពការងារដែលនៅដក់សល់ និងរៀបចំសកម្មភាពអនុវត្តជាក់លាក់ ក្នុងដែនសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់ឆ្លើយតបនឹងផែនការសកម្មភាពដែលដាក់ ចេញដោយក្រុមការងារត្រួតពិនិត្យរួមគ្នាក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) នៃក្រុមការងារហិរញ្ញវត្ថុ (FATF)៕