(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោក សាលើមសៃ គុំម៉ាស៉ីត រដ្ឋមន្រ្តីការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

រដ្ឋមន្រ្តីការបរទេសឡាវ បានមកដល់ប្រទេសកម្ពុជា ដំណាលគ្នាជាមួយ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីសណាន់ (Vivian Balakrishnan) កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៧ ខែកុម្ភៈ ស្អែកនេះ។

នៅព្រឹកមិញនេះ លោក សាលើមសៃ គុំម៉ាស៊ីត (Saleumxay Kommasith) ក៏បានប្រជុំទ្វេភាគីជាមួយជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាផងដែរ៕