(ក្រចេះ)៖ យ៉ាងហោសណាស់មានមនុស្សចំនួន២នាក់ ក្នុងចំណោម៥នាក់ បានរងរបួសធ្ងន់ ក្នុងករណីកែច្នៃរំសេវគុបត្រីខុសបច្ចេកទេស បណ្តាលឱ្យផ្ទុះឡើងនៅស្រុកស្នូល ខេត្តក្រចេះ។ ហេតុការណ៍នេះ បានកើតឡើង នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចព្រែកជីមាំង ភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

របាយការណ៍នគរបាលស្រុកស្នួល បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ រួមមានទី១៖ ឈ្មោះ ឆើត ធឿន ភេទ ប្រុស អាយុ៥៨ឆ្នាំ និងទី២៖ ឈ្មោះ ម៉េង ហួរ ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ។

អ្នកទាំងពីររងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាល នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕