(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៦ម្សិលមិញនេះ មិនខុសពីថ្ងៃទី២៨ ខែមេសា​នោះទេ​ ពោល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស មិនបណ្តាល​ឲ្យ​មានមនុស្ស​​ស្លាប់នោះទេ​ ប៉ុន្តែមានអ្នក​រង​របួសធ្ងន់​៥​នាក់​ (​ស្រីម្នាក់​)​ និង​របួសស្រាល​៣​នាក់​ (​ស្រី​ម្នាក់) នេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ ចំនួន​៧​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៣​គ្រឿង​,​ រថយន្ត​ធុន​តូច​ ២​គ្រឿង​ រថយន្ត​ធុន​ធំ​១​គ្រឿង​,​ យាន​ផ្សេងៗ​១​គ្រឿង ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ មិន​គោរព​សិទ្ធិ​១​លើក​,​ ល្មើស​ល្បឿន​៣​លើក​,​ កត្តា​យានយន្ត​១​លើក​។​

ជាមួយគ្នានេះ ​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ នៅថ្ងៃម្សិលមិញ សមត្ថកិច្ចបានរកឃើញ​មធ្យោបាយ​ល្មើស​ ៥,២៥០​គ្រឿង​ ,​ អប់រំ ​២,៤៨៧​គ្រឿង​,​ ពិន័យ២,៧៦៣​គ្រឿង​ ៕