(សេអ៊ូល, កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) ស្តីពី «សន្តិភាពនៅឧបទ្វីបកូរ៉េ» និងមហាសន្នបាតនៃក្តីសង្ឃឹមមួយលាននាក់ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសិល្បៈសកល ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

មហាសន្និបាទទាំងពីរនេះ ត្រូវប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ដោយមានការអញ្ជើញចូលរួមពីលោកស្រីបណ្ឌិត ហាក់ ចាហាន មូន ស្ថាបនិកសហព័ន្ធសន្តិភាពពិភពលោក, លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោក មៃ ផេន អតីតអនុប្រធានាធិបតីអាមេរិក ព្រមទាំងភ្ញៀវកិត្តិយសជាមេដឹកនាំ អតីតមេដឹកនាំ និងអង្គការពាក់ព័ន្ធមកពីបណ្តាប្រទេសនានាជុំវិញពិភពលោកប្រមាណ ១៥៧ប្រទេស។

ក្នុងមហាសន្និបាតនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងនូវសុន្ទរកថាគន្លឹះផ្តល់នូវទស្សនទានមួយចំនួន ដើម្បីជាការរួមចំណែកក្នុងការស្វែងរកពន្លឺសន្តិភាព និងការបញ្ចប់ជម្លោះនៅឧបទ្វីបកូរ៉េ ដែលបានបែកបាក់គ្នារយៈពេល៧០ឆ្នាំមកហើយ។

ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៖