(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៧,៧៦៧,៤៦៨នាក់ហើយ ដែលកើនឡើងជាង ១សែននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១៧,៣២៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៧៦៣,២៥២នាក់ (ស្លាប់ ១៤៥,០៦៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៣៤,៣៦៨នាក់ (ស្លាប់ ៥៤,៩៣០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,០១៩,១៦៣នាក់ (ស្លាប់ ៣២,១៤៤នាក់)
* ថៃ ឆ្លងចំនួន ២,៥៧៧,៤៤៥នាក់ (ស្លាប់ ២២,៤១៥នាក់)
* វៀតណាម ឆ្លងចំនួន ២,៤៨៤,៤៨១នាក់ (ស្លាប់ ៣៨,៨៦២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៤៥,២៩៨នាក់ (ស្លាប់ ១៩,៣១០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៤៦០,០៧៥នាក់ (ស្លាប់ ៨៩៣នាក់)
* ទ្បាវ ឆ្លងចំនួន ១៣៨,៧៦៥នាក់ (ស្លាប់ ៥៩១នាក់)
* កម្ពុជា ឆ្លងចំនួន ១២៣,០៤២នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ២១,៥៧៩នាក់ (ស្លាប់ ៩៨នាក់)៕