(កណ្តាល)៖ លោក ឆេង គឹមស៊ុន អនុប្រធានទី៣ គណៈអចិន្រ្តៃយ៍គណៈពង្រឹង មូលដ្ឋានស្រុកមុខកំពូល និងជាប្រធានគណៈពង្រឹង មូលដ្ឋានឃុំស្វាយអំពារ នៅថ្ងៃទី២៩ ខែមេសានេះ បានចុះចែកទឹកស្អាតជូនដល់ប្រជាពលរដ្ឋ ៣៩៣គ្រួសារ ក្នុងភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។  

ក្នុងការចុះចែកជូនទឹកដល់ ប្រជាពលរដ្ឋដែលខ្វះខាតទឹកនេះ លោក ឆេង គឹមស៊ុន និងក្រុមកាងារគណៈពង្រឹង បានចុះពិនិត្យ និងចូលរួមជាមួយក្រុមរថយន្ត ស្នងការខេត្តកណ្តាល ដែលបានជួយធ្វើអន្តរាគមន៍ ដោយប្រើប្រាស់រថយន្ត២គ្រឿង របស់ស្នងការខេត្ត ដឹកទឹកស្អាតដាក់ពាង ជូនប្រជាពលរដ្ឋ ក្នុងភូមិក្រងស្វាយ ឃុំស្វាយអំពារ ដែលជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ព្រោះព្រែករីងខ្លាំង។

ក្នុងឱកាសនោះដែរ លោក ឆេង គឹមស៊ុន ក៏បានជួបសំណេះសំណាល ជាមួយសមាជិកសមាជិកបក្សចំនួន ២៨៤នាក់ ក្នុងនោះស្រ្តី ២០៤នាក់ ស្តាប់នូវការលើកឡើង នូវក្តីកង្វល់របស់បងប្អូន សំណួរ និងសំណូមពរផងដែរ។

ឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ លោក ឆេង​ គឹមស៊ុន បានបងស្រាយតាមច្បាប់ និងគោលការណ៍នីមួយៗ ព្រមទាំងបានដោះស្រាយ ជូនប្រជាពលរដ្ឋតាមសភាពជាក់ស្តែង៕