(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដែលជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ដ៏ធំជាងគេបំផុត នៅលើពិភពលោក ដែលកំពុងតែផ្តល់ការថែទាំ ដល់អ្នករស់នៅជាមួយមេរោគអេដស៍ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំទិវាស្រោមអនាម័យអន្តរជាតិ២០២២ ក្រោមប្រធានបទ «ការបង្កើតសញ្ញាអារម្មណ៍ សម្រាប់ស្រោមអនាម័យ» ហើយទិវានេះបានរៀបចំនៅតាមបណ្តាញសង្គម និងរៀបចំដោយផ្ទាល់នៅខេត្តព្រះសីហនុ។

ការសន្ទនាពីផ្លូវភេទដោយប្រើសញ្ញាអារម្មណ៍ បានក្លាយជារឿងដែលគេបានប្រើទូទៅហើយ។ ពិភពលោកបានត្រៀមខ្លួនរួចជាស្រេច សម្រាប់សញ្ញាអារម្មណ៍ សម្រាប់ ស្រោមអនាម័យ ក្រោយពីឃើញថាមានស្ថិតិដ៏គួរឱ្យព្រួយបារម្ភមួយចំនួនដូចជា៖ មនុស្សប្រមាណ ១ លាននាក់នៅទូទាំងពិភពលោកបានឆ្លងមេរោគកាមរោគ (STI) ជារៀងរាល់ថ្ងៃ ហើយនៅតែមានការចម្លងមេរោគអេដស៍ថ្មីចំនួន 1.5 លានជារៀងរាល់ឆ្នាំនៅជុំវិញពិភពលោក និងសកលលោក។ ដូច្នេះយើងឃើញថា គ្មាន ពេល ណាល្អជាង ទិវាស្រោមអនាម័យអន្តរជាតិ (ICD )នោះឡើយដើម្បីប្រែក្លាយសញ្ញាអារម្មណ៍សម្រាប់ស្រោមអនាម័យឱ្យចេញជារូបរាងពិត។

បន្ថែមពីលើយុទ្ធនាការសញ្ញាអារម្មណ៍នេះ ក្រុមការងាររបស់ AHF មកពីប្រទេសជាច្រើនធ្វើប្រតិបត្តិការ និងរៀបចំព្រឹត្តិការណ៍ទិវាស្រោមអនាម័យអន្តរជាតិដ៏គួរឱ្យរំភើប និងផ្តល់ព័ត៌មានយ៉ាងក្បោះក្បាយពីសុវត្ថិភាពគឺ សិចស៊ី និង តែងតែទាន់សម័យ។ ទិវាស្រោមអនាម័យអន្តរជាតិ តែងតែមានភាពសប្បាយរីករាយ និងជាវិធីដ៏ល្អមួយ ដើម្បីរំលឹកពិភពលោកថា ស្រោមអនាម័យនៅតែជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការពារការឆ្លងជំងឺកាមរោគ រួមទាំងមេរោគអេដស៍ផងដែរ។ នេះបើកតាមការ បញ្ជាក់ពីអង្គការ AHF ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការ AHF បានឱ្យដឹងថា ជំងឺកូវីដ-១៩ គឺជាការគំរាមកំហែងជាបន្តបន្ទាប់ក្នុងការប្រើស្រោមអនាម័យ ប៉ុន្តែ ការធ្វើឲ្យមានភាពជាធម្មតានៃការកាន់ ឬមានស្រោមអនាម័យសម្រាប់យុវវ័យ គឺបានជួយជីវិតមនុស្ស ហើយការប្រាស្រ័យទំនាក់ទំនងនិយាយអំពីស្រោមអនាម័យ និងការរួមភេទដោយសុវត្តិភាព គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ជីវិតដែលមានសុខភាពល្អ។

អ្នកស្រី Terri Ford នាយកផ្នែកគោលនយោបាយ និងតស៊ូមតិសកល អង្គការ AHF បានឱ្យដឹងដែរថា ដល់ពេលហើយដែលយើងត្រូវទម្លាក់ ការមាក់ងាយជុំវិញ ស្រោមអនាម័យ ហើយធ្វើឱ្យមានភាពកាន់តែងាយស្រួលក្នុងការ ទំនាក់ទំនងផ្សេងៗអំពីការរួមភេទដោយសុវត្ថិភាព។ ការណែនាំអំពីសញ្ញាអារម្មណ៍សម្រាប់ ស្រោមអនាម័យ នៅទូទាំងវេទិកាឌីជីថលទាំងអស់ នឹងជាពិធីដ៏រីករាយនិងប្រកបដោយភាពច្នៃប្រឌិតដ៏អស្ចារ្យមួយ។

អ្នកស្រី Terri Ford បានបន្ថែមថា យើងត្រូវតែនិយាយ និងប្រើចំពោះមនុស្សវ័យក្មេងដែលមានហានិភ័យបំផុត លើសពីនេះទៀតដូចជាវ៉ាក់សាំងកូវីដ ១៩ ដែរ ជំងឺរាតត្បាតនៅតែបន្តបង្កើតឧបសគ្គកាន់តែច្រើន ក្នុងការទទួលបានស្រោមអនាម័យ សម្រាប់មនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក។ រដ្ឋាភិបាល និងស្ថាប័ន សុខភាព សាធារណៈត្រូវតែធានាឲ្យមានការទទួលបានស្រោមអនាម័យដោយឥតគិតថ្លៃ ឬតម្លៃសមរម្យជាអាទិភាពចម្បង ព្រោះស្រោមអនាម័យជាមធ្យោបាយ ប្រសើរ បំផុត ក្នុងការទប់ស្កាត់មេរោគអេដស៍ ជំងឺកាមរោគផ្សេងៗ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF ដែលជាអង្គការជំងឺអេដស៍ពិភពលោកដ៏ធំបំផុត បច្ចុប្បន្នកំពុងផ្តល់សេវាថែទាំវេជ្ជសាស្រ្ត និង/ឬ សេវាកម្មដល់ អតិថិជនជាង 1.6 លាននាក់ក្នុង៤៥ប្រទេស ជុំវិញពិភពលោកនៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន/ការាបៀន តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុប។ ដើម្បីស្វែងយល់ បន្ថែមអំពី AHF សូមចូលទៅកាន់គេហទំព័រ៖ www.aidshealth.org ៕