(ភ្នំពេញ)៖ រដ្ឋបាលសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បាននិងកំពុងរៀបចំតម្លើងបំពាក់អំពូលភ្លើង «សូឡា» បន្ថែមទៀត នៅតាមបណ្ដាផ្លូវសាធារណៈទាំងឡាយ ដែលស្ថិតក្រោមការយកចិត្តទុកដាក់ និងឧបត្ថម្ភពីលោក ឯក ឃុនដឿន អភិបាលខណ្ឌ ក្រោយពីទទួលបានសំណូមពរសម្រាប់សុវត្ថិភាព និងបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរពីសំណាក់ប្រជាពលរដ្ឋ សំដៅអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក ឯក ឃុនដឿន ឆ្លៀតក្នុងឱកាសឧបត្ថម្ភអំពូលភ្លើង «សូឡា» ដល់រដ្ឋបាលសង្កាត់ទាំង៧ ដើម្បីត្រៀមរៀបចំតម្លើងបំពាក់បំភ្លឺបន្ថែមទៀត នៅតាមបណ្ដាផ្លូវសាធារណៈទាំងឡាយ ក្រោយពីទទួលបានសំណូមពរសម្រាប់សុវត្ថិភាព និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរពីសំណាក់ប្រជាពលរដ្ឋ សំដៅអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ចំពោះសប្បុរសជនទាំងអស់ផងដែរ៕