(ន័រវេស)៖ ប៉ូលិសនៃប្រទេសន័រវេស បាននិយាយថា ឧទ្ធម្ភាគចក្រមួយគ្រឿងផ្ទុកមនុស្សយ៉ាងតិច ១៤នាក់ បានធ្លាក់នៅ​ភាគ​ខាងលិចនៃទីក្រុង Bergen នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ចេញផ្សាយមុននេះ​បន្តិច នា​ថ្ងៃទី២៩ ខែមេសា។

លោក Morten Kronen អ្នកនាំពាក្យរបស់​ប៉ូលិសន័រវេស បានឲ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ និង​ផ្ទុះខ្ទេច​គ្មានសល់ ប៉ុន្តែលោកមិនបានសន្និដ្ឋានថា មនុស្សទាំងអស់ស្លាប់ ឬមួយយ៉ាងណាទេ។ ពាក់ព័ន្ធនឹងករណីនេះ នៅមិនទាន់មានសេចក្ដីរាយការណ៍លម្អិតឡើយ គ្រាន់តែ​សាក្សីដែលបានឃើញហេតុការណ៍​ បាន​ឲ្យដឹងថា យន្តហោះបានផ្ទុះ និងឆេះ៕