(ភ្នំពេញ)៖ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ និងលោក ញាណ ចាន់សោភា នារសៀលទី២៩ ខែមេសា ឆ្នាំ២០១៦នេះ បានបន្តចុះអន្តរាគមន៍ ដឹកទឹកទៅចែកជូនដល់លំនៅដ្ឋាន បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍វាលស្បូវ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ  និងភូមិមិត្តភាព សង្កាត់ព្រែកឯង។

លោក ញាណ ចាន់សោភា នាយករងរដ្ឋបាល បានឲ្យដឹងថា ក្រោយទទួលបានការណែនាំពីលោកអភិបាលខណ្ឌរួចមក ក្រុមការងាររបស់យើង បានដឹកជញ្ជូនទឹកយកទៅផ្គត់ផ្គង់ជូនប្រជាជនដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់ ដោយពួកគាត់រស់នៅ ក្នុងភូមិឆ្ងាយពីតំបន់ទឹកស្អាត។

លោក ញាណ ចាន់សោភា បានបន្តទៀតដឹងថា ទឹកស្អាតដែលបានដឹកនាំមកចែកជូនដល់ប្រជាជន រស់នៅក្នុងសហគមន៍វាលស្បូវមានចំនួន១៤០កាន និងចំនួន ៨០កានទៀតផ្តល់ជូនប្រជាជនភូមិមិត្តភាព សង្កាត់ព្រែកឯង។

ជាមួយគ្នានេះ ប្រជាជនបានសម្តែងការសប្បាយរីករាយជាខ្លាំង និងថ្លែងអំណរគុណ ដល់អាជ្ញាធរខណ្ឌ ដែលបានដឹកជញ្ជូនទឹកមកផ្គត់ផ្គង់សម្រាប់ពួកគាត់ដែលរងផលប៉ះពាល់នូវរលកកំដៅ ក្តៅខ្លាំង ធ្វើឲ្យទឹកនៅតាមស្រះក្នុងភូមិរីងស្ងួតនាពេលនេះ៕