(កំពង់ស្ពឺ)៖ រថយន្តដឹកទូកុងតឺន័រចំនួន២គ្រឿង បានរអិលក្រឡាប់ធ្លាក់ផ្លូវ ដែលបណ្តាលមកពីបាតុភូតភ្លៀង​លាយខ្យល់មួយមេធំ ដែលហៅថា ខ្យល់កន្រ្តាក់ នាវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះkm102-103 ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

មន្រ្តីនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា មុនពេលកើតហេតុ​មានរថយន្តមួយ​គ្រឿង ម៉ាក Hyundai ស្លាកលេខភ្នំពេញ 3A-5101 ដឹកធុងកុងតឺន័រស្លាកលេខព្រះសីហនុ 4A-1038 ទិសដៅពីកើត​ទៅលិច​ដល់ចំណុចខាងលើ បានរអិលក្រឡាប់ បណ្តាលឲ្យ ខូចខាតរនាំងផ្លូវ​បង្គោលឡាក់១ និងស្លាកសញ្ញាបត់ឆ្វេង១។ បន្ទាប់ពី២០នាទីក្រោយមក ក៏មានរថយន្ត១គ្រឿងទៀតម៉ាក Fuso ស្លាក​លេខ​ភ្នំពេញ 3B-2237 បានរអិលបណ្តាលឲ្យក្រឡាប់បន្តទៀតចម្ងាយពីគ្នា40m ប៉ុន្តែមិនមានអ្នករងរបួសទេ។

មន្រ្តីនគរបាលបានបញ្ជាក់ថា «មូលហេតុពេលនោះកំពុងមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយករណីនេះ យើងបានប្រមូលរថយន្តទាំង២គ្រឿងមករក្សាទុកដោះស្រាយហើយ»