(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកឧកញ៉ា តែ តាំងប៉ បានចេញលិខិតបំភ្លឺជូនសាធារណជន ពាក់ព័ន្ធបញ្ហាទំនាស់ដីធ្លីជាមួយអ្នកមានអំណាច ស្ថិតនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមលិខិតបំភ្លឺរបស់លោក តែ តាំងប៉ បានសរសេររៀបរាប់ថា លោកមានវិវាទដីធ្លីជាមួយនឹងលោក អ៊ុក សីហា មេបញ្ជាអង្គភាពកងទ័ពជើងទឹករាម និងប្រពន្ធឈ្មោះ ដាញ់ ផល្លី។ រឿងនេះបានឡើងដល់សាលាដំបូងខេត្តព្រះសីហនុ, សាលាឧទ្ធរណ៍ និងឡើងដល់តុលាការកំពូល ក៏តុលាការកាត់ឲ្យឧកញ៉ា តែ តាំងប៉ ឈ្នះក្តីដដែល។

ទោះជាយ៉ាងនេះក្តី បើតាមលិខិតបំភ្លឺរបស់ឧកញ៉ា តែ តាំងប៉ បានសរសេរថា ថ្មីៗនេះឈ្មោះ ដាញ់ ផល្លី ដែលជាប្រពន្ធលោក អ៊ុក សីហា មិនព្រមអនុវត្តតាមសេចក្តីសម្រេច របស់តុលាការឡើយ ហើយឲ្យមន្ត្រីក្រោមឱវាទ ឈូសឆាយនៅលើដីទាំង៤ប័ណ្ណនោះទៀត ដោយអះអាងថា ជាដីរបស់ខ្លួនទៅវិញ។

ហេតុដូចនេះហើយ ឧកញ៉ា តែ តាំងប៉ សូមចេញលិខិតបំភ្លឺជូនសាធារណជន និងគោរពស្នើសុំសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជួយអន្តរាគមន៍រកយុត្តិធម៌ និងការពារដីរបស់លោកពីការបំពានរបស់អ្នកមានអំណាចបុណ្យស័ក្តិ៕

ខាងក្រោមនេះជាលិខិតបំភ្លឺទាំងស្រុងរបស់ឧកញ៉ា តែ តាំងប៉៖