(ភ្នំពេញ)៖ សមាគមមីក្រូហិរញវត្ថុកម្ពុជា បានបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានថ្មី ដើម្បីដឹកនាំសមាគមនេះ សម្រាប់អាណិត្តិថ្មី ២០២២ ដល់ ២០២៣។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ដែលមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ ត្រូវបានបោះឆ្នោតជ្រើសរើស ឱ្យក្លាយជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សម្រាប់អាណត្តិ២០២២ ដល់២០២៣ ខណៈ លោកស្រី ឌិត នីតា អគ្គនាយិកាប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា (CAMMA) ត្រូវបានបោះឆ្នោតជ្រើសរើសឱ្យក្លាយ ជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម ។

ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី១៦ របស់សមាគមមីក្រូហិរញ្ញវរត្ថុកម្ពុជា នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានការចូលរួមពីសមាជិកសមាជីកាជាង១០០ស្ថាប័ន។

បេក្ខជន១១រូបផ្សេងៗទៀត ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗ ក៏ត្រូវបានបោះឆ្នោតជ្រើសរើស ធ្វើជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមសម្រាប់អាណត្តិ ២០២២ដល់២០២៣ ផងដែរ។

សមាសភាពថ្មីទាំងអស់រួមមាន៖
១៖ លោក សុខ វឿន ជាប្រធាន មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី
២៖ លោកស្រី ឌិត នីតា ជាអនុប្រធាន មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា
៣៖ លោក គា បូរាណ ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ
៤៖ លោក ដុស ឌីន ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត
៥៖ លោកឧកញ៉ាបណ្ឌិត ប៊ុន មុន្នី ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិថី
៦៖ លោក អ៊ុ សមអឿន ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់
៧៖ លោក ចាន់ ម៉ាច ជាសមាជិក មកពីធនាគារ ហ្វីលីព
៨៖ លោកឧកញ៉ា ហួត អៀងតុង ជាសមាជិក មកពីធនាគារ ហត្ថា
៩៖ អ្នកស្រី តុប សុក្រសម្ភារ ជាសមាជិក មកពីធនាគារអ៊ូរី
១០៖ លោក ប៉ា ប៉ុណ្ណរិទ្ធី ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា
១១៖ លោក ឃូ ប៊ុនទ្រី ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន
១២៖ លោក ឡាវ ប៉ូគៀត ជាសមាជិកមកពីគ្រឹះស្ថានភតិសន្យា អាយហ្វាយណាន់
១៣៖ លោក ផេង ភាព ជាសមាជិកមកពីគ្រឹះស្ថានឥណទានជនបទ ស៊ីខេអិលអេស៕