(កូរ៉េ)៖ អំឡុងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តជួបពិភាក្សាការងារជាមួយ លោក Park Byeong-Seung ប្រធានសភាកូរ៉េខាងត្បូង។

ចំពោះលទ្ធផលលំអិតនៃជំនួបនេះ Fresh News នឹងផ្សាយជូននាពេលបន្ទាប់។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ច និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»