(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខចំពោះមរណភាព ឧបាសិកា ឈឹម ឆោម ដែលត្រូវជាម្ដាយក្មេករបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។

ក្នុងសាររំលែកទុក្ខដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់បែបនេះថា៖

«ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំ និងភរិយា សូមសម្ដែងនូវការសោកស្ដាយ ស្រណេះ អាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ព្រោះការបាត់បង់ឧបាសិកា ឈឹម ឆោម គឺជាការបាត់បង់នូវម្ដាយ ម្ដាយក្មេក ជីដូន ពោរពេញដោយព្រហ្មវិហារធម៌ចំពោះកូនៗ និងចៅៗជាទីស្រលាញ់ និងពេញមួយជីវិតរបស់ឧបាសិកា តែងតែចូលរួមចំណែកកសាងសមិទ្ធផលជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនា។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួសសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា ឈឹម ឆោម សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕

ខាងក្រោមនេះ ជាសាររំលែកទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន៖