(ភ្នំពេញ)៖ កម្លាំង នៃគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក យស យុទ្ឋី អភិបាលរងខណ្ឌ បានចុះពិនិត្យ និងឆែកឆេរមើលទីតាំងដែលថាមានបើកលេងល្បែងស៊ីសង នៅផ្ទះលេខ៧៨០ ផ្លូវ៤៧៤ សង្កាត់បឹងត្របែក ដោយពុំរកឃើញថា មានឧបករណ៍ប្រព្រឹត្តល្បែងណាមួយគួរកត់សម្គាល់នោះទេ។

ប្រតិ្តបត្តិការចុះបង្ក្រាប និងពិនិត្យទីតាំងខាងលើ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក យស យុទ្ឋី អភិបាលរងខណ្ឌ ដែលដឹកនាំចុះផ្ទាល់នោះ បានប្រាប់អ្នកសារព័ត៌មានថា កម្លាំងបានចុះមកដល់ទីតាំង លេខ៧៨០ ផ្លូវ៤៧៤ សង្កាត់ត្របែកនេះ គឺរកឃើញតែ តុឈើ២ ចាស់ៗ មានធូលីពេញ ប៉ុន្តែពុំឃើញមាន ឧបករណ៍ណាបម្រើសេវាល្បែងស៊ីសងនោះទេ។

លោកអភិបាលរង យស យុទ្ឋី បញ្ជាក់ថា ចំពោះទីតាំងនេះ បើតាមការពិនិត្យ គឺថាពុំមានសកម្មភាពបើកលេងល្បែងស៊ីសង ដូចការចុះផ្សាយតាមបណ្តាញព័ត៌ បណ្តាញសង្គមនោះទេ៕